ត្រាំ ចង់បង្កើតទំនាក់ទំនងដ៏អស្ចារ្យមួយជាមួយចិន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញទំនុកចិត្តថាសហរដ្ឋអាមេរិក អាចស្ដារទំនាក់ទំនងដ៏អស្ចារ្យមួយជាមួយប្រទេសចិន។

មេដឹកនាំអាមេរិករូបនេះ បាននិយាយ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅឯសេតវិមានថា យើងនឹងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសចិន។

ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ ក៏បានបង្ហាញទំនុកចិត្តថា ក្រុងវ៉ាស៊ីនតោន មានលទ្ធភាពអំណោយផលនៅក្នុងការពិភាក្សាដែលកំពុងបន្តជាច្រើនជាមួយទីក្រុងប៉េកាំង ជាចម្បងលើបញ្ហាពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ចិន និងអាមេរិក ជាមហាអំណាចធំៗលើពិភពលោក ប៉ុន្តែទំនាក់ទំនងរវាងភាគីទាំង ២ បានធ្លាក់ចុះយ៉ាងគំហុក អំឡុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment