នៅព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារភស្តុភារ ហិរញ្ញវត្ថុ ខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង នាយកមន្ទីរពេទ្យព្រះកេតុមាលា នាយក នាយកដ្ឋានផ្គត់ផ្គង់ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានប្រេងឥន្ធនៈ នាយកដ្ឋានសុខាភិបាល មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ និងការិយាល័យជំនាញចំណុះអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ៕




