ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយស្តីពីជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ។

ប៉ុន្តែ លោក បានលើកឡើងថា ជំហាននេះក៏នឹងអាស្រ័យលើទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដូចគ្នា ក្នុងការទទួលយកលក្ខខណ្ឌ។
សម្រាប់សប្តាហ៍កន្លងមកនេះ លោក ត្រាំ បានជំរុញឱ្យមានជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Vladimir Zelensky ផងដែរ។
ទោះជាយ៉ាងណា លោក Putin បានជួបប្រជុំកំពូលជាមួយ លោក ត្រាំ រួចហើយនៅអាឡាស្កា កាលពីសប្តាហ៍មុន ដែលបញ្ចប់ទៅដោយត្រចះត្រចង់។ លោក ក៏បានជំរុញឲ្យក្រុងម៉ូស្គូ និងក្រុងគៀវ ចាប់ផ្តើមធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើ លោក ត្រាំ បានលើកឡើងថា ខ្ញុំគិតថាក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ យើងនឹងរកបាននូវការដោះស្រាយដោយសន្តិវិធី។
ប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់បានស្នើឱ្យមានកិច្ចប្រជុំកំពូល ៣ ផ្លូវ រវាងពូទីន និងហ្សេលេនស្គី ដោយបន្ថែមថា មេដឹកនាំអ៊ុយក្រែន ត្រូវតែបង្ហាញពីឆន្ទៈពិតប្រាកដ៕

ដោយ៖ ពេជ្រ