សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនឈ្មោះ”សំឡេងនៃសន្តិភាព”និងពិព័រណ៍ភាពយន្តនិងសិល្បៈស្តីពីការអបអរខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិន

ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនឈ្មោះ”សំឡេងនៃសន្តិភាព”និងពិព័រណ៍ភាពយន្តសិល្បៈស្តីពីការអបអរខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។

លោក Sheng Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃ CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានចូលរួមក្នុងសកម្មភាពលើកនេះនិងថ្លែងសុន្ទរកថា ។ ភ្ញៀវកិត្តិយសជាង ២០០ រូប រួមមានឥស្សរជនមកពីមជ្ឈដ្ឋានសេដ្ឋកិច្ច សិល្បៈ ប្រព័ន្ធសារព័ត៌មានរបស់អាមេរិកនិងតំណាងនិស្សិតបានចូលរួមក្នុងសកម្មភាពនេះ ។

លោក Xie Feng បានថ្លែងថា ការគាំពារជ័យជម្នះនៃសង្គ្រាមលោកលើកទី ២ និងសន្តិភាពពិភពលោកគឺជាការរំលឹកដ៏ល្អបំផុតចំពោះខួប៨០ឆ្នាំនៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។

លោក Sheng Haixiong បានថ្លែងថា ពិភពលោកបច្ចុប្បន្នមានភាពវឹកវរនិងផ្លាស់ប្តូរច្រើន យើងត្រូវក្រេបយកតម្រិះប្រាជ្ញានិងកម្លាំងពីប្រវត្តិសាស្ត្រមួយនេះ ហើយរួមសហការគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម ៕

Written by 

Related posts

Leave a Comment