ថ្ងៃទី ១៩ ខែសីហាតាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនឈ្មោះ «សំឡេងនៃសន្តិភាព» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើឡើងនៅក្រុងណៃរ៉ូប៊ី រដ្ឋធានីកេនយ៉ា។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមចិននិងជាអគ្គនាយកនៃ CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជាង២០០រូបមកពីស្ថាប័នរដ្ឋាភិបាល ប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត និងសាលាឧត្តមសិក្សារបស់កេនយ៉ាបានចូលរួមព្រឹត្តិការណ៍នេះ ។
លោក Shen Haixiongបានថ្លែងថា ប្រធានរដ្ឋចិន លោក Xi Jinping បានបញ្ជាក់ថា «ការចងចាំនិងការពិតនៃប្រវត្តិសាស្ត្រមិនសាបរលាបតាមពេលវេលានោះទេ បទពិសោធប្រវត្តិសាស្ត្រនឹងដាស់តឿនយើងជានិច្ចមិនថាពេលបច្ចុប្បន្នឬអនាគត។ » ពិភពលោកសព្វថ្ងៃនេះមិនមានសន្តិភាពពេញលេញទេ ។ យើងគួរចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ពួតដៃគ្នាជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ដើម្បីឱ្យរស្មីនៃសន្តិភាពបំភ្លឺផ្ទះមនុស្សជាតិ ។
ក្នុងសកម្មភាពនេះ ភាពយន្តឯកសារខ្នាតខ្លីមួយចំនួនដែលផលិតដោយCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដូចជារឿង«អ្នកចម្បាំងត្រូវបំភ្លេច៖ ការរួមចំណែកនិងការពលីជីវិតរបស់ទាហានអាហ្វ្រិក» ត្រូវបានបញ្ចាំង។ ភ្ញៀវកិត្តិយសបាននិយាយព្រមៗគ្នាថា ស្នាដៃភាពយន្តទាំងនេះបានបង្ហាញពីតួនាទីសំខាន់របស់ប្រជាជនអាហ្វ្រិកក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីស។
ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសទ្វីបអាហ្វ្រិកបានតាមដាននិងផ្សព្វផ្សាយពីសកម្មភាពនេះ ដែលបានផ្សាយជូនទស្សនិកជននិងអ្នកអានចំនួនប្រហែល ៦០០ លាននាក់នៃប្រទេសចំនួន២០ ក្នុងទ្វីបអាហ្វ្រិក៕


