ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រគល់ងារជាវីរៈបុរសនៃសាធារណរដ្ឋប្រជាមានិតកូរ៉េ ដល់មេបញ្ជាការ និងទាហាននៃកងទ័ពប្រជាជនកូរ៉េ ដែលបានចូលរួមក្នុងការរំដោះតំបន់ Kursk ពីការគ្រប់គ្រងទ្រង់ទ្រាយធំរបស់អ៊ុយក្រែន។

នេះជាពិធីដំបូងហើយដែលបានធ្វើនៅទីស្នាក់ការកណ្តាលនៃគណបក្សពលករកូរ៉េ។ លេខាធិការនៃគណៈកម្មាធិការកណ្តាលនៃ WPK បានជួបយោធាហើយបានផ្តល់ផ្កាដល់ពួកគេ។ ពិធីនេះមិនត្រឹមតែមានការចូលរួមពីមេបញ្ជាការ និងទាហានប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្រុមគ្រួសារយោធិនដែលបានស្លាប់ផងដែរ។
ទីភ្នាក់ងារនេះបាននិយាយថា “សមមិត្ត គីម ជុងអ៊ុន បានថ្លែងសុទ្ទរកថា ដោយកត់សម្គាល់ពីភាពក្លាហាន និងការលះបង់ដ៏ថ្លៃថ្នូរបស់ទាហានរបស់កូរ៉េខាងជើង ដែលបានបង្ហាញនៅក្នុងតំបន់នៃប្រតិបត្តិការក្រោមគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ដោយហៅពួកគេថាជាវីរបុរសដែលមិនអាចប្រៀបផ្ទឹមបាន និងកងទ័ពនៃប្រតិបត្តិការបរទេស គឺកងទ័ពវីរៈបុរស។ លោក គីម ជុងអ៊ុន បានកត់សម្គាល់ពីវីរភាពដ៏ធំ ធេងនោះ ហើយបានហៅមេបញ្ជាការទាំងនោះថា ជាមោទនភាពរបស់ប្រជាជនកូរ៉េ។
យោងតាមលោក គីម ជុងអ៊ុន អ្នកដែលបានចូលរួមនៅក្នុងប្រតិបត្តិការនៅបរទេស គឺបានប្រយុទ្ធយ៉ាងក្លាហាន ដូចប្រជាជនកូរ៉េ និងកងទ័ពប្រជាជនកូរ៉េ។
លោកក៏បានកត់សម្គាល់ពីស្មារតីប្រយុទ្ធដ៏ខ្ពស់របស់យុទ្ធជនទាំងនោះ។ មេដឹកនាំកូរ៉េខាងជើងក៏ប្រកាសឲ្យមានភាពស្ងៀមស្ងាត់មួយនាទីសម្រាប់គោរពដល់វិញ្ញាណក្ខន្ធទាហានដែលបានស្លាប់នៅសមរភូមិនោះផងដែរ។ ចំណែកមេបញ្ជាការកងកម្លាំងពិសេស លោកវរសេនីយ៍ឯក គីម យ៉ុងបុក ក៏បានថ្លែងក្នុងនាមអ្នកចូលរួមក្នុងប្រតិបត្តិការបរទេសនាពេលនោះដែរ។

ទីភ្នាក់ងារដដែលបានរាយការណ៍ថា សមមិត្តគីម ជុងអ៊ុន ផ្ទាល់បានផ្តល់ងារជាវីរៈបុរសរបស់កូរ៉េខាងជើង ដល់មេបញ្ជាការយោធាល្អបំផុត ដែលបានដឹកនាំអង្គភាពប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋដើម្បីទទួលជ័យជម្នះនៅក្នុងតំបន់ប្រតិបត្តិការនៅបរទេស ក៏ដូចជាទាហានកិត្តិយសដ៏ទៃទៀត។
លោក គីម ជុងអ៊ុន បានកត់សម្គាល់ថា គុណសម្បត្តិរបស់អង្គភាពនៃកងទ័ពប្រជាជនកូរ៉េនៅលើសមរភូមិនៅបរទេសបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទាំងមូល។ យោងតាមមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតកូរ៉េ ការប្រយុទ្ធនៅបរទេស បានបញ្ជាក់យ៉ាងពេញលេញនូវអំណាចនៃវីរភាពកងទ័ពប្រជាជនកូរ៉េ។
គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េជឿជាក់ថា កងកម្លាំងប្រដាប់អាវុធបានបង្ហាញពីការត្រៀមខ្លួនសម្រាប់សង្គ្រាមគ្រប់រូបភាពផងដែរ។ យោងតាមមតិរបស់គណបក្សដែលសម្តែងដោយលោក Kim កងទ័ពប្រជាជនកូរ៉េបានឆ្លងកាត់ ការត្រួតពិនិត្យដ៏តឹងរ៉ឹង និងអង់អាចក្លាហានបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៧០ ឆ្នាំរបស់ខ្លួន៕

ដោយ៖ ពេជ្រ