កម្ពុជា សល់ឱកាស​​​តិចតូចប៉ុណ្ណោះ​ក្នុងការ​​ឡើង​វគ្គ​៤​ក្រុម​​ ​ក្រោយ​ចាញ់សិង្ហបុរី

ក្រុម​​ជម្រើស​ជាតិ​កម្ពុជា ​មិន​អាច​រក​បានពិន្ទុ​ឡើយ​សម្រាប់​ការ​ប្រកួត​ទី​២​ បន្ទាប់​ពី​យកចាញ់​ម្ចាស់​ផ្ទះ សិង្ហបុរី ដោយ​លទ្ធផល ១-២ វគ្គ​​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Championship ​នៅប្រទេសសិង្ហបុរី កាលពីយប់មិញ។

ក្នុងជំនួបធ្វើឡើងដោយបិទដំបូលកីឡ​ដ្ឋាន​​ National Stadium​ ​ក្រុមម្ចាស់ផ្ទះសិង្ហបុរី បានរកគ្រាប់​បាល់​២​គ្រាប់​មុន ​កើត​ឡើង​ដោយ​កំហុស​បច្ចេកទេស​អ្នក​ចាំទី​ វីរៈ ដារ៉ា នៅ​ដើម​វគ្គ​ទី១ ហើយ​១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​ សៀង ចន្ធា នៅ​វគ្គ​ទី២។ ចំណែក១គូទៀតក្នុងពូល A ដូចគ្នាគឺ ម៉ាឡេស៊ី យកឈ្នះទីម័រខាងកើត ដោយតានតឹងក្នុងលទ្ធផល ៣-២។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ​ប៉ះ ទីម័រ​ខាង​កើត និង​ចុង​ក្រោយ​ប៉ះ​ក្រុម​ខ្លាំង​ថៃ​ដែល​ពិបាក​រក​ពិន្ទុ៕

Written by 

Related posts

Leave a Comment