យោងតាមការចុះផ្សាយដោយ ESPN បានឱ្យដឹងថា Roma កំពុងស្ថិតក្នុងការចរចាជាមួយ Manchester United អំពីការផ្ទេរយក Jadon Sancho ជាអចិន្ត្រៃយ៍។ ចំពោះការចរចានោះ Roma បានផ្តល់សំណើជាទឹកប្រាក់ចំនួន ២៧ លានដុល្លារអាមេរិកទៅក្រុមបិសាចក្រហម។
ចំពោះការផ្ទេរនេះត្រូវបានគេមើលឃើញថា នឹងអាចចេញជាផ្លែផ្កាឆាប់ៗ ពីព្រោះក្លិប ដែលកំពុងដឹកនាំដោយលោក Ruben Amorim ក៏មិនមានបំណងរក្សាទុកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៥ ឆ្នាំរូបនេះទៀតដែរ៕
