អនុព័ន្ធយោធា៧ប្រទេស បន្តពិនិត្យទីតាំងថៃរាយបន្លាលួស ជីកលានដ្ឋានដោយប្រើគ្រឿងចក្រ រំលោភបទឈប់បាញ់ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល នារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥  ដឹកនាំប្រតិភូអនុព័ន្ធយោធាមកពីប្រទេសចំនួន៦ផ្សេងទៀត បន្តចុះសង្កេតការណ៍នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីតាំងដែលយោធាថៃ បានរាយលួសបន្លា និងបានជីកលានដ្ឋានដោយអ៉ិចស្កាវ៉េទ័រ (excavator) ចាប់ពីថ្ងៃទី១២ ខែសីហា រំលោភបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញGBC។នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។

Written by 

Related posts

Leave a Comment