រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ប៉ុនប៉ងធ្វើអត្តឃាត

មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានប្រាប់កិច្ចប្រជុំគណៈកម្មាធិការសភានៅថ្ងៃពុធនេះថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun បានព្យាយាមធ្វើអត្តឃាតនៅឯមន្ទីរឃុំឃាំង។ ប៉ុន្តែស្ថានភាព​របស់​លោក Kim ពេលនេះមិនបាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​នោះឡើយ។

លោក Kim ត្រូវបានគេនិយាយថា បានណែនាំប្រធានាធិបតី Yoon Suk-yeol ឱ្យប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន ហើយលោកក៏ ត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវបានចាប់ខ្លួន​ដោយ​ព្រះរាជអាជ្ញា​កាលពី​យប់​ថ្ងៃ​អង្គារ​ពី​បទ​សង្ស័យ​រៀបចំ​ការ​បះបោរ​និង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត៕

Written by 

Related posts

Leave a Comment