អាមេរិក ស្នើសុំដីសម្បទានពីអ៊ុយក្រែនមួយជ្រុង ទុកដោះដូរសន្តិភាព

តាមការចុះផ្សាយរបស់កាសែត Washington Post (WP) រាយការណ៍ថា សហរដ្ឋអាមេរិក មិនបានអញ្ជើញមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ឱ្យចូលរួមក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កានោះទេ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា មិនទាន់មានការបញ្ជាក់ ឬប្រកាសណាមួយដែលថាអញ្ជើញ លោក ហ្សេលេនស្គី ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះទេ។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក បានប្រកាសពីលទ្ធភាពជួបជាមួយមេដឹកនាំរុស្ស៊ីនៅរដ្ឋអាឡាស្កា នាថ្ងៃទី ១៥ ខែសីហា នេះ។

ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ក៏បានរាយការណ៍ថា អាមេរិក កំពុងទាមទារដីសម្បទានពីអ៊ុយក្រែន ដើម្បីទុកជាផ្នែកមួយនៃការដោះស្រាយជម្លោះជាមួយរុស្ស៊ី។

តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយ អះអាងថា សំណើ​នេះគឺអាមេរិក ចង់ឲ្យដក​ទ័ព​អ៊ុយក្រែន​ ចេញ​ពី​ផ្នែក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ដែល​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុង​គៀវ ដើម្បីជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​សន្តិភាព៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment