ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកជំទាវ បានអញ្ជេីញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’ ដែលមានវត្តមាននិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង យុវជន សស យ ក ខេត្ត និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១២,០០០នាក់ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើងទៅតាមតម្រាយផ្លូវមួយចំនួនក្នុងក្រុងស្វាយរៀង។

កម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកទាំងមូលឱ្យឃេីញពី៖
-គោលបំណង និងឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា និងបង្ហាញនូវស្មារតីរួមទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជាការពារសន្តិភាព។
-គោរពអរគុណដឹងគុណជានិច្ចដល់វីរកងទ័ពបានពលី និងជឿជាក់លើវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ។
-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារឱ្យមានសន្តិភាព និងបទឈប់បាញ់ទទួលជោគជ័យ។

ជាមួយនេះក្នុងនាមយើងទាំងអស់គ្នា សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាឱ្យ ភាគីថៃដោះលែងនាយទាហានទាំង១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន មកកាន់ប្រទេសកម្ពុជា ជាបន្ទាន់ដោយឥត លក្ខខណ្ឌ។
ក្នុងនាមប្រជាពលរដ្ឋខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅ ប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីកម្ពុជា ដើម្បីសន្តិភាពមួយនេះ ជយោ ព្រះរាជា ណាចក្រកម្ពុជា, កម្ពុជាស្រលាញ់សន្តិភាព៕គឹមសេង







