​លោក​ អ៊ុំ​ រាត្រី​ ចុះសួសុខទុក្ខ​ កងទ័ពចំនួន៤រូប​ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន​ ស្រុកមង្គលបូរី​ ដោយសារផ្សែងពុល

បន្ទាយមានជ័យ​៖ លោក​​ អ៊ុំ រាត្រី​ នាំយកថវិកា​ និងសម្ភារៈជូនកងទ័ពដែលមានបញ្ហាសុខភាព​ដោយសារផ្សែងពុល​ សម្រាកនៅពេទ្យមង្គលបូរីនៅរសៀលថ្ងៃទី០៨ ខែសីហា​ ឆ្នាំ​២០២៥​ ។

លោក​ អ៊ុំ​ រាត្រី​ អភិបាល​ អភិបាលខេត្តបន្ទាយមានជ័យ​ អមដំណើរ​ ដោយ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រងខេត្ត​ នឹងក្រុមការងារ​ បានអញ្ជើញសួសុខទុក្ខ​ កងទ័ពដែលមានបញ្ហាសុខភាព​ ចំនួន៤រូប​ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន​ ស្រុកមង្គលបូរី​ ដោយសារផ្សែងពុលរបស់ថៃ​ ដែលបានបាញ់ស្រោច មកលើកងទ័ពកម្ពុជា​ កាលពីកំឡុងប៉ះទង្គិចគ្នានៅសមរភូមិមុខ​។

នាឱកាសនោះ​លោក​ អ៊ុ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានផ្តល់ជូនអង្ករ​ ២៥គីឡូក្រាម​,​ទឹកសុទ្ធ​កម្ពុជា​ ១កេស​,​ មី​ មួយកេស,​ ទឹកត្រី​១យួរ,​ទឹកស៊ីអ៉ីវ១យួ​,ត្រីខ១យួ​ រួមនឹងថវិកាមួយចំនួនផងដែរ៕

Written by 

Related posts

Leave a Comment