សហគមន៍ធំទាំង៥៖ទំនាក់ទំនងអ្នកជិតខាងរវាងប្រទេសចិននិងប្រទេសជិតខាង

ប្រទេសចិនជាប្រទេសដែលមានប្រទេសជិតខាងច្រើនបំផុតលើពិភពលោក ប្រទេសចិនកំពុងបង្កើតទំនាក់ទំនងបែបថ្មីជាមួយប្រទេសជាតិខាង ពោលគឺរួមគ្នាកសាងសហគមន៍ធំទាំង៥ ដើម្បីមានជីវភាពរស់នៅដ៏ល្អបវររួមគ្នា។

ដូចពាក្យចិនបុរាណពោលថា “សាច់ញាតិឆ្ងាយមិនដូចអ្នកជិតខាង”។គឺដូចជាអ្នកជិតខាងដ៏ល្អមកលេងគ្នានិងជួយគ្នាទៅវិញទៅមកអ៊ីចឹង ប្រទេសចិនដឹងច្បាស់ថា ការអភិវឌ្ឍនិងវិបុលភាពរបស់ខ្លួនគឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសន្តិភាពនិងវិបុលភាពនៃប្រទេសជិតខាង។ដើម្បីឱ្យប្រជាជនចិននិងប្រទេសជិតខាងមានជីវភាពរស់នៅល្អ និងធ្វើឱ្យតំបន់ទាំងមូលកាន់តែមានស្ថិរភាពនិងវិបុលភាព លោកXi Jinpingមេដឹកនាំកំពូលរបស់ប្រទេសចិនបានលើកឡើងនូវចក្ខុវិស័យដ៏ល្អប្រសើរដែលរួមគ្នាការកសាង “សហគមន៍ធំទាំង៥” ជាមួយប្រទេសជិតខាង។

ហេតុអ្វីលើកឡើង “សហគមន៍ធំទាំង៥” -ការហៅនៃយុគសម័យ

របៀបដែលមហាអំណាចរួមរស់ជាមួយនឹងប្រទេសជិតខាង គឺជាបញ្ហាសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោក ទស្សនៈនៃសណ្តាប់ធ្នាប់និងគុណតម្លៃរបស់មហាអំណាច។បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកពុំធ្លាប់មានក្នុងមួយសតវត្សកំពុងពន្លឿនខ្លាំង នៅក្នុងកិច្ចប្រជុំការងារអំពីអ្នកជិតខាងមជ្ឈិមចិន លោកXiJ inpingប្រធានរដ្ឋចិនបានលើកឡើងយ៉ាងច្បាស់នូវចក្ខុវិស័យរួមដែលការកសាង “សហគមន៍ធំទាំង៥”ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព សោភ័ណ្ឌភាពនិងមិត្តភាព។

“សហគមន៍ធំទាំង៥”គឺផ្អែកលើមាគ៌ាដ៏យូរអង្វែងរបស់ប្រទេសចិននៃការអភិវឌ្ឍដោយសន្តិវិធីនិងរួមបញ្ចូលគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលស្នើឡើងដោយលោកXi Jinpingក៏ដូចជាគំនិតផ្តួតផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលជាដើម។គោលបំណងគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធនិងជាក់ស្តែងបន្ថែមទៀត ដើម្បីឱ្យប្រជាជនក្នុងតំបន់ទាំងមូលឆ្ពោះទៅកាន់សុភមង្គលនិងមានជីវភាពរស់នៅដ៏ល្អប្រសើរជាមួយគ្នា។

តើធ្វើដូចម្តេចដើម្បីកសាង “សហគមន៍ធំទាំង៥”-រក្សាបាននូវភាពត្រឹមត្រូវនិងធ្វើការច្នៃប្រឌិតថ្មី

 “សហគមន៍ធំទាំង៥”រួមបញ្ចូលនូវសន្តិភាព ស្ថិរភាព វិបុលភាព សោភ័ណ្ឌភាពនិងមិត្តភាពដែលបង្កើតបានជាវិធីសាស្រ្តជាប្រព័ន្ធនិងពេញលេញចំពោះទំនាក់ទំនងប្រទេសជិតខាង។គំនិតនេះឆ្លុះបញ្ចាំងទាំងប្រពៃណីដ៏ល្អនៃទំនាក់ទំនងការទូតដោយសន្តិវិធីរបស់ប្រទេសចិននិងការច្នៃប្រឌិតថ្មីសំខាន់ៗ។

ទីមួយ គឺមានការច្នៃប្រឌិតថ្មីនៃគំនិតអភិបាលកិច្ចសហការពីទ្វេភាគីទៅពហុភាគី។ទីពីរ មានការច្នៃប្រឌិតថ្មីផ្នែកយន្តការនៃកិច្ចសហប្រតិបត្តិការពហុវិមាត្រ។ទីបី មានការច្នៃប្រឌិតថ្មីនៃផ្លូវអនុវត្តដោយផ្អែកលើគម្រោងនិងបញ្ជី។

តើ“សហគមន៍ធំទាំង៥”មកពីណា? – តម្រិះប្រាជ្ញានៃអរិយធម៌ចិន

គោលគំនិតនៃ“សហគមន៍ធំទាំង៥”ត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅនៅក្នុងអរិយធម៌ចិនដ៏យូរអង្វែង៖សហគមន៍សន្តិភាពកើតចេញពីប្រពៃណីនៃ “ការឱ្យតម្លៃសន្ដិភាព”។សហគមន៍ស្ថិរភាពកើតចេញពីឧត្តមគតិនៃ “ពិភពលោកសុខសាន្តត្រាណ”;សហគមន៍វិបុលភាពបង្កប់នូវតម្រិះប្រាជ្ញានៃ “ការអភិវឌ្ឍខ្លួនឯងនិងជួយអ្នកដទៃ”សហគមន៍ប្រកបដោយសោភ័ណ្ឌភាពបានឆ្លុះបញ្ចាំងពីគំនិតអេកូឡូស៊ីនៃ “ភាពសុខដុមរវាងមនុស្សនិងធម្មជាតិ”ហើយសហគមន៍មិត្តភាពបង្ហាញពីបដិសណ្ឋារកិច្ចនៃ “ភាពរួសរាយរាក់ទាក់ចំពោះអ្នកជិតខាងល្អ”។

តើអ្វីជាតម្លៃយុទ្ធសាស្ត្រនៃ “សហគមន៍ធំទាំង៥”-វិធីសាស្រ្តផ្សេងគ្នានៃកិច្ចសហប្រតិបត្តិការ

បើប្រៀបធៀបជាមួយយុទ្ធសាស្ត្រសហប្រតិបត្តិការអន្តរជាតិរបស់សហរដ្ឋអាមេរិកដូចជា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីគោលគំនិត “សហគមន៍ទាំង៥”បង្ហាញពីបរិយាប័ន្ននិងការស្ថាបនាយ៉ាងច្បាស់លាស់។

ជាលើកដំបូង ចក្ខុវិស័យនេះបង្ហាញពីការផ្តោតសំខាន់ទៅលើមនុស្សនិងចាត់ទុកការអភិវឌ្ឍជាទិសដៅ។វាផ្តល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព ធានាបាននូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជន។វាសង្កត់ធ្ងន់ទៅលើការរួមគ្នាពិគ្រោះពិភាក្សា កសាងរួមគ្នានិងចែករំលែករួមគ្នា ដោយស្វាគមន៍ប្រទេសជិតខាងដែលមានគំនិតដូចគ្នាចូលរួម។វាមិនសំដៅលើភាគីទីបីណាមួយឡើយ ហើយគោលដៅរបស់វាគឺការអភិវឌ្ឍរួម សន្តិសុខរួមនិងវិបុលភាពរួម។វាប្តេជ្ញាចិត្តក្នុងការដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ការកសាងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជាជាងការធ្វើការបដិបក្ខគ្នា។

គំនិតនិងការអនុវត្តនៃ“សហគមន៍ធំទាំង៥”មិនត្រូវបានកំណត់ចំពោះតែប្រទេសជិតខាងអាស៊ីនោះទេ ក៏ថែមទាំងផ្តល់នូវផែនការចិនសម្រាប់ទំនាក់ទំនងអន្តរជាតិនិងអភិបាលកិច្ចសកលផងដែរ៕

Written by 

Related posts

Leave a Comment