ស្លាប់ ៨ និងរបួស ១៥នាក់ ក្នុងឧបទ្ទវហេតុរថយន្តដឹកទំនិញបើកធ្លាក់ជ្រោះនៅហ្វីលីពីន

មនុស្សចំនួន ៨ នាក់បាត់បង់ជីវិត និង ១៥ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងដឹកមនុស្ស ២២ នាក់ បានបើកធ្លាក់ចូលទៅក្នុងជ្រោះមួយ នៅខេត្ត Sultan Kudarat ភាគខាងត្បូងប្រទេសហ្វីលីពីន។

ប៉ូលិសក្នុងតំបន់ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​​កើតឡើង​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរថយន្តដឹកទំនិញ កំពុងធ្វើដំណើរតាមផ្លូវកោងចុះចំណោតតាមបណ្តោយផ្លូវហាយវេក្នុងស្រុក Lebak ។

យោងតាមមន្ត្រី បានលើកឡើងថា មកពីរថយន្តចាប់ហ្វ្រាំងមិនស៊ី ទើបបណ្តាលឲ្យទៅបុករនាំងបេតុង ហើយក៏បន្តធ្លាក់ចូលទៅក្នុងជ្រោះតែម្ដង។

ភ្នាក់ងារសង្គ្រោះ​បន្ទាន់​ បានបញ្ជាក់ថា ​អ្នក​របួស​ត្រូវបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ ខណៈ​ដែល​ ៨​ នាក់​ បាត់បង់ជីវិត៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment