អាមេរិក ព្រមានផ្ដល់មេរៀនដល់អ៊ីរ៉ង់ធ្ងន់ជាងមុន បើហ៊ានបន្តកម្មវិធីនុយក្លេអ៊ែរ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមាន ពីផលវិបាកសម្រាប់អ៊ីរ៉ង់ បើនៅតែបន្តកម្មវិធីនុយក្លេអ៊ែរ។

លោក ត្រាំ បាននិយាយថា យើងបានបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបញ្ឈប់អ៊ីរ៉ង់ពីការមានអាវុធនុយក្លេអ៊ែរ ដោយសង្កត់​ធ្ងន់​ថា​ វា​ជា​រឿង​ដ៏​គ្រោះថ្នាក់​សម្រាប់​ពួកគេ​ក្នុង​ការ​បន្តកម្មវិធីនេះម្ដងទៀតនោះ។

មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា បើពួកគេចាប់ផ្តើមទៀតនោះ យើងនឹងផ្ដល់ផលពិបាកដល់ពួកគេម្ដងទៀតដូចគ្នា ហលយខ្លាំងក្លាជាងមុន។

អាមេរិក ធ្លាប់វាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ដែលអះអាងថាមានហានិភ័យ អំឡុងមានភាពតានតឹងជាមួយអ៊ីស្រាអែល ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment