លិចលង់ក្រុងប៉េកាំង ខណៈអាជ្ញាធរ ប្រញាប់ជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញ

អាជ្ញាធរចិន បានជម្លៀសមនុស្សជាង ៨២,០០០ នាក់ នៅទូទាំងទីក្រុងប៉េកាំងដែលកំពុងជួបប្រទះហានិភ័យនៃភ្លៀងធ្លាក់ខ្លាំងនាំឲ្យទឹកជំនន់កាន់តែគ្រោះថ្នាក់ ខណៈសម្លាប់មនុស្សរាប់សិបនាក់ កាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានផ្លាស់ចេញពីតំបន់ងាយរងគ្រោះ ទៅកាន់តំបន់សុវត្ថិភាព។

អាជ្ញាធរ បានព្រមានពីហានិភ័យខ្ពស់នៃទឹកជំនន់នៅសង្កាត់ Miyun ដែលជាតំបន់រងគ្រោះខ្លាំងបំផុត កាលពីសប្តាហ៍មុន ក៏ដូចជាសង្កាត់ Fangshan, សង្កាត់ Mentougou និង Huairou ។

ទន្ទឹមនោះ ភ្នាក់ងារអាកាសធាតុក្រុង ក៏បានប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្ត នៅថ្ងៃអង្គារនេះ។

យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ទឹកជំនន់នៅតាមសង្កាត់នានានៃទីក្រុងប៉េកាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៤ នាក់ និងបាត់ខ្លួនចំនួន ៩ នាក់ កាលពីសប្តាហ៍មុន ខណៈផ្ទះសម្បែងរាប់រយខ្នង ត្រូវបំផ្លាញ៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment