ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ទីក្រុងសំខាន់ៗមួយចំនួនរបស់ស៊ីរីកំពុងជួបប្រទះនឹងការខ្វះខាតស្បៀងអាហារ។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា ការខ្វះខាតស្បៀងអាហារ កំពុងកើតឡើងនៅក្នុងទីក្រុងធំៗ រួមទាំង Deir ez-Zor ទីក្រុង Damascus និង Hama ។
តម្លៃនំប៉័ង នៅក្នុងទីក្រុង Idleb និង Aleppo បានកើនឡើង ខណមន្ទីរពេទ្យនៅទូទាំងប្រទេសស៊ីរី កំពុងមមាញឹកខ្លាំងជាងធម្មតា។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សមាជិកនៃក្រុមប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលនៅទីក្រុងអាឡិបប៉ូ និងអភិបាលខេត្តអ៊ីដលីប។ នៅល្ងាចថ្ងៃទី ៧ ខែធ្នូ គូប្រជែងប្រធានាធិបតីស៊ីរីលោក Bashar Assad បានដណ្តើមយកទីក្រុងធំៗមួយចំនួនដូចជា អាឡេប៉ូ ហាម៉ា ដេអ៊ីហ្ស័រ ដេរ៉ា និងហូម ។
ពួកគេ បានចូលក្រុងដាម៉ាស នៅថ្ងៃទី ៨ ខែធ្នូ បន្ទាប់មកអង្គភាពកងទ័ពស៊ីរី បានដកខ្លួនចេញពីទីក្រុង។ ប្រមុខរដ្ឋាភិបាលស៊ីរី លោក Mohammad Ghazi al-Jalali បានសម្តែងការត្រៀមខ្លួនសម្រាប់ការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេស បន្ទាប់ពី លោក Assad បានចាកចេញពីតំណែង ហើយភៀសខ្លួនចេញពីប្រទេស ៕
ដោយ៖ ពេជ្រ