រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំសិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែនក្នុងប្រវត្តិសាស្ត្រចិន។ នៅពេលអញ្ជើញជាអធិបតីក្នុងការសិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ចតំបន់ព្រំដែន គឺជាអត្ថន័យដ៏ត្រឹមត្រូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។ យើងត្រូវអនុវត្តដោយម៉ត់ចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២ និងទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ធ្វើការងារគ្រប់គ្រងតំបន់ព្រំដែន ឱ្យបានល្អនិងជំរុញការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយគុណភាពខ្ពស់ ៕
Related posts
-
ក្រសួងការពារជាតិអាមេរិក ពង្រាយទាហានបន្ថែមទៀតជួយការពារព្រំដែនភាគខាងត្បូង
ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ខ្លួននឹងបញ្ជូនទាហានចំនួន១,៥០០ នាក់ ដើម្បីជួយការពារព្រំដែនជាមួយម៉ិកស៊ិក និងផ្តល់យន្តហោះដើម្បីជួយដល់ការនិរទ... -
អ៊ីរ៉ង់ សង្ឃឹមនឹងមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអាមេរិក ក្រោមតំណែងលោក Trump
អ៊ីរ៉ង់ បានបង្ហាញក្តីសង្ឃឹមថាក្នុងរជ្ជកាលលោក Trump ប្រទេសទាំងពីរ អាមេរិក អ៊ីរ៉ង់ នឹងឈានដល់កិច្ចព្រមព្រៀងនុយក្លេអែរថ្មីមួយ។ការបង្ហាញនូវក្តី... -
រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីបួន
ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សម...