ត្រាំ៖ អាមេរិក គ្មានគម្រោងផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡាទេ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយ​ ចំពោះមុខអ្នកកាសែត​នៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោន ​មិន​មានបំណងក្នុងការ​ផ្ដួលរំលំ​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ទេ។

លោក ​បាន​លើកឡើង​ដោយ​ឆ្លើយ​នឹង​សំណួរ​មួយ​​ថា​តើ​អាមេរិក​ ចង់​ឱ្យមានការ​ផ្លាស់ប្តូរ​របប​នៅ​វ៉េណេស៊ុយអេឡា​ ឬ​អត់​។

ប៉ុន្តែលោក ព្រមានថា ប្រសិនបើយន្តហោះចម្បាំងវេណេហ្ស៊ុយអេឡា ជ្រៀតជ្រែកកងទ័ពអាមេរិកនៅក្នុងតំបន់នោះនឹងមានបញ្ហា ។

ប្រធានាធិបតីអាមេរិករូបនេះ បានកត់សម្គាល់ថា លោក មិនចង់និយាយលម្អិតអំពីឧប្បត្តិហេតុការហោះហើររបស់យន្តហោះចម្បាំងវ៉េណេស៊ុយអេឡា ២ គ្រឿង នៅជិតនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនទឹកអន្តរជាតិនោះទេ។

លោក បានកត់សម្គាល់ថា ប្រសិនបើយន្តហោះពួកគេបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់នោះ យើងនឹងបាញ់ទម្លាក់៕

ដោយ៖ ពេជ្រ                                      

Written by 

Related posts

Leave a Comment