ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ប្រេសិតពិសេសលោក Steve Witkoff នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីឆាប់ៗនេះ។

នៅពេលសួរអំពីដំណើរទស្សនកិច្ចបរទេសរបស់បេសកជនពិសេស លោក ត្រាំ បានឆ្លើយតបថា លោក Witkoff កំពុងទៅអ៊ីស្រាអែល ហើយនឹងបន្តទៅប្រទេសរុស្ស៊ី ។
លោក ត្រាំ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះទេ ខណៈលោក Witkoff កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់បេសកជនពិសេសអាមេរិក ទៅកាន់រុស្ស៊ី បន្ទាប់ពីការប្រកាសដោយលោក ត្រាំ ថានឹងដាក់ទណ្ឌកម្មលើក្រុងមូស្គូ បើមិនអាចបញ្ចប់សង្គ្រាមត្រឹមសប្ដាហ៍ក្រោយ៕

ដោយ៖ ពេជ្រ