បេសកជនពិសេសអាមេរិក នឹងឡើងទៅរុស្ស៊ី មុនសម្រេចដាក់ទណ្ឌកម្ម                    

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ប្រេសិតពិសេសលោក Steve Witkoff នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីឆាប់ៗនេះ។

នៅពេល​សួរ​អំពី​ដំណើរ​ទស្សនកិច្ច​បរទេស​របស់​បេសកជន​ពិសេស​ លោក ត្រាំ បាន​ឆ្លើយតប​ថា លោក Witkoff កំពុង​ទៅ​អ៊ីស្រាអែល ហើយ​នឹងបន្តទៅ​ប្រទេស​រុស្ស៊ី ។

លោក ត្រាំ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះទេ ខណៈលោក Witkoff កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់បេសកជនពិសេសអាមេរិក ទៅកាន់រុស្ស៊ី បន្ទាប់ពីការប្រកាសដោយលោក ត្រាំ ថានឹងដាក់ទណ្ឌកម្មលើក្រុងមូស្គូ បើមិនអាចបញ្ចប់សង្គ្រាមត្រឹមសប្ដាហ៍ក្រោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment