អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ីសំដៅលើទីលានហ្វឹកហាត់យោធា ដោយសម្លាប់ទាហាន ៣ នាក់ និងរបួស ១៨នាក់។

ក្រសួងការពារជាតិអ៊ុយក្រែន អះអាងថា ការវាយប្រហារសំដៅមជ្ឈមណ្ឌលហ្វឹកហ្វឺនទី ១៦៩ របស់អ៊ុយក្រែន នៅជិតទីក្រុង Honcharivske ក្នុងតំបន់ Chernihiv ដោយប្រើមីស៊ីល Iskander ចំនួន ២ គ្រាប់ មួយគ្រាប់បំពាក់ដោយគ្រាប់រំសេវជាច្រើន និងមួយទៀតមានជាតិផ្ទុះខ្លាំង។
ទន្ទឹមនោះ យោងតាមទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ី ក៏បន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅជនស៊ីវិល ដោយយន្តហោះគ្មានមនុស្សបើកចំនួន ៧៨ គ្រឿង ហើយយ៉ាងហោចណាស់ ៥ នាក់រងរបួស៕

ដោយ៖ ពេជ្រ