ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ខ្យល់ព្យុះបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ នៅទីក្រុងប៉េកាំងគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ។

ជនរងគ្រោះដែលស្លាប់ ត្រូវបានគេបញ្ជាក់ថា ជាអ្នកស្រុកភ្នំភាគខាងជើងទីក្រុងប៉េកាំង ដោយមាន ២៨ នាក់ នៅស្រុក Miyun និង ២ នាក់ នៅ Yanqing ។
យោងតាមអាជ្ញាធរមូលដ្ឋាន រាយការណ៍ថា មនុស្សសរុបចំនួន ៨០,៣៣២ នាក់ ត្រូវបានជម្លៀសនៅទូទាំងទីក្រុង។ ភ្លៀង បានបំផ្លាញកំណាត់ផ្លូវ ៣១ខ្សែ និងផ្ដាច់ចរន្តអគ្គិសនីក្នុងភូមិចំនួន ១៣៦ ។
អាជ្ញាធរក្រុងប៉េកាំង ក៏បានព្រមានប្រជាជនឱ្យជម្លៀសចេញឆ្ងាយពីទន្លេដែលហូរលឿន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់បន្ថែមនៅមិនទាន់រាយការណ៍នៅឡើយទេ ៕


ដោយ៖ ពេជ្រ