បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវនៅតំបន់ប្រើប្រាស់ច្រើនសំឡូត នាថ្ងៃទី១០ ខែធ្នូនេះ បានអោយដឹងថា ការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បានកត់ត្រាសត្វព្រៃចំនួន ៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់៕
Related posts
-
កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ
បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ... -
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៦៩វិញ្ញាបនបត្រត្រូវបានអាជ្ញាធរខេត្តរតនគិរីចែកជូនប្រជាពលរដ្ឋភូមិ សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខណ្ឌចំណាន... -
មន្ត្រីឧទ្យានុរក្ស៖ ភ្លើងឆេះព្រៃទំហំ៥០០ហិចតា ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែងស្រុកថ្មពួក
បន្ទាយមានជ័យ ៖ មន្ត្រីឧទ្យានុរក្សបានអោយដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុននឹងពន្លត់ឬគ្រប់គ្រង់បាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិចតា...