យោងតាមការចុះផ្សាយពីបណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា ខ្សែប្រយុទ្ធកណ្ដាលទើបចូលសញ្ជាតិកីឡាករ Andre Neito និងអាចចូលលេងបានក្នុងជំនួបកម្ពុជាជួបម្ចាស់ផ្ទះសឹង្ហបុរីស្អែកនេះ។
ប្រភពដដែលថា តាមពិត Neito គ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែក្រុមគ្រូបង្វឹកចង់ប្រាកដថា ពេល Nieto ចូលលេង គឺគាត់អាចលេងបាន 100ភាគរយឲ្យបានច្បាស់ៗ នៅលើទីលានឬអត់។ Neito បានអវត្តមានប្រកួតដំបូងសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ពេលប៉ះម៉ាឡេស៊ី រួចហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសាបញ្ហារបួស។
ដូច្នេះយើងរងចាំមើលថាតើខ្សែប្រយុទ្ធកណ្ដាលទើបចូលសញ្ជាតិកីឡាករ Andre Neito អាចបង្ហាញវត្តមានក្នុងក្រុមជម្រើសជាតិកម្ពុជា លេងទល់នឹងក្រុមម្ចាស់ផ្ទះសឹង្ហបុរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន National Stadium (Singapore)បានឬអត់៕