នោះ Rashford ​ទៅដល់អេស្ប៉ាញហើយ ដើម្បីបំពេញការផ្ទេរផ្លូវការលេងឲ្យ ​Barc​a ជាលក្ខណៈខ្ចីជើង ​

ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បានធ្វើដំណើរទៅដល់ទឹកដីប្រទេសអេស្ប៉ាញ ដើម្បីចុះកិច្ចសន្យាខ្ចីជើងជាផ្លូវការ ១រដូវកាលលេងឱ្យក្លិប FC Barcelona ​។

​Rashford វ័យ ២៧ឆ្នាំ ​បានធ្វើដំណើរទៅដល់តំបន់ Catalan កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រោយទទួលបានការអនុញ្ញាតពី Manchester United ដើម្បីលេងខ្ចីជើង ១រដូវកាលជាមួយក្រុមអ្នកមានបុណ្យ ដែលជាជើងឯកលីគ La Liga រដូវកាលមុន។

Man Utd បានផ្តល់ភ្លើងខៀវដល់ Rashford ដើម្បីចាកចេញពីទឹកដី Old Trafford ដោយជាបឋមខ្ចីជើង ១២ខែ ជាមួយនឹងជម្រើសទិញដាច់ទៀតផង សមតាមបំណងរបស់ Rashford ផងដែរដែលធ្លាប់បានអះអាងកាលពីធ្នូ ឆ្នាំ២០២៤ ព្រោះចង់ស្វែងរកការប្រកួតប្រជែងថ្មី ក្រោយពេលមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកបិសាចក្រហម លោក Ruben Amorim ផងនោះ៕

Written by 

Related posts

Leave a Comment