តាកែវ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ លោកស្រីប្រធានក្រុមការងារយេនឌ័រ និងលោកមេបញ្ជាការ កងអនុសេនាធំចល័ត។
លោកឧត្ដមសេនីយ៍ត្រីសេង មហា មេបញ្ជាការខេត្តបានអោយដឹងថា ក្នុងនាមលោកជាមេបញ្ជាការតែងតែប្រជុំផ្សព្វផ្សាយដាក់បទបញ្ជាដល់កងកំលាំងទាំងអស់អោយមានការទទួលខុសត្រូវពីតួនាទីនឹងភារកិច្ចរបស់ខ្លួនជានិច្ច។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានធ្វើការណែនាំអំពីហើយត្រូវអនុវត្ថចំនួន៦ចំនុច។
១-ត្រូវបន្តពង្រឹងអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាបបទល្មើស Online Scams
២-ផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣-ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តតាកែវ
៤-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្តតួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ
៥-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់
៦-បន្តពង្រឹងទៅលើកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/លើ២៤ម៉ោង,ការងារប្រចាំបញ្ជា,ប្រចាំការ,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។តាកែវ


