អន្តរជាតិ ថ្កោលទោសអ៊ីស្រាអែល ដែលសម្លាប់ជនស៊ីវិលរង់ចាំយកជំនួយគ្មានមេត្តា

ចក្រភពអង់គ្លេស និងប្រទេសចំនួន ២៧ ផ្សេងទៀត បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយពណ៌នាថា ការឈឺចាប់របស់ជនស៊ីវិល កាន់តែខ្លាំងក្លា។

សេចក្តីថ្លែងការណ៍រួមមួយ បានលើកឡើងថា អ៊ីស្រាអែល កំពុងកសាងរូបភាពដ៏អាក្រក់ និងមានគ្រោះថ្នាក់ ខណៈការថ្កោលទោសគឺសំដៅដល់ការសម្លាប់ជនស៊ីវិល នៅតាមទីតាំងផ្ដល់ជំនួយ។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្គាហ្សា បានបញ្ជាក់ថា តួលេខចុងក្រោយនៃអ្នកស្លាប់ អំឡុងពេលរង់ចាំយកជំនួយមានជាង ១០០ នាក់ ហើយថា ១៩ នាក់ផ្សេងទៀតស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ។

ទោះជាយ៉ាងណា ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​ បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍​ទាំង​នោះ ដោយ​ថា ខ្លួនគ្មានចេតនាសំដៅជនស៊ីវិល ឬក្រៅពីក្រុម​ហាម៉ាសនោះទេ៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment