ខេត្តកំពង់ឆ្នាំង៖ លោក គូ ដារា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចូលរួម និងធ្វើការរៀបចំ “ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ និងដណ្តើមពានរង្វាន់” រវាងក្រុម”ខ្លាកំណាច” និងក្រុម “មកររាជ” ។
ការប្រកួតនេះ ធ្វើឡើងនៅបរិវេណតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នាថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីសប្បុរសធម៌ និងដណ្តើមពានរង្វាន់នេះបានទទួលការបរិច្ចាគថវិកាពីសប្បុរសជនចំនួន៣,៤៤៧,០០០រៀល និង២២៨ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាដែលទទួលបាននេះ ក្រុមការងារនឹងយកទៅបំរើដល់ការងារសង្គម និងការងារមនុស្សធម៍ផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង៕