ចិន-រុស្ស៊ី បង្កើនការយល់ចិត្តគ្នាកាន់តែស៊ីជម្រៅ ចំពេលស្ថានភាពសកលក្ដៅគគុក

លោក Liu Jun សាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ East China Normal University បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ឈានដល់កម្រិតថ្មីមួយទៀត និងជាបន្តបន្ទាប់ ចំពេលមានភាពតានតឹងនៅក្នុងទិដ្ឋភាពសកល ។

សាស្ត្រាចារ្យរូបនេះ បានកត់សម្គាល់ថា ចំពេលមានការផ្លាស់ប្តូរយ៉ាងរហ័សក្នុងបរិយាកាសអន្តរជាតិបច្ចុប្បន្ន ទំនាក់ទំនងចិន-រុស្ស៊ី កំពុងឆ្ពោះទៅមុខ ហើយនឹងមិនថយក្រោយឡើយ ដោយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ មានការកើនឡើង។

 អ្នកជំនាញ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្លុកណាមួយរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ន ការជឿទុកចិត្តនេះ ឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។

ទន្ទឹមនោះ លោក បានបន្ថែមថា សន្ធិសញ្ញាខាងលើដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងយូរអង្វែង និងស្ថិរភាពរវាងចិន និងរុស្ស៊ី ដោយបន្តទៀតថា តាមទស្សនៈផ្លូវច្បាប់ ឯកសារនេះធានានូវមរតកនៃមិត្តភាពដែលបន្សល់ទុកមកគ្រប់ជំនាន់ និងអវត្តមាននៃអរិភាពរវាងរដ្ឋទាំងពីរ។

គួរបញ្ជាក់ថា ទំនាក់ទំនងចិន និងរុស្ស៊ី បានឈានដល់កម្រិតស៊ីជម្រៅបំផុត ចាប់តាំងពីជម្លោះនៅអ៊ុយក្រែន ផ្ទុះឡើងមក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment