រុស្ស៊ី ប្រាប់ត្រាំឲ្យទៅនិយាយជាមួយ ហ្សេលេនស្គីសិន ចាំមកនិយាយជាមួយពូទីន រឿងសន្តិភាព

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Leonid Slutsky បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាំបាច់ត្រូវគ្រប់គ្រង និងពិនិត្យថ្លឹងថ្លែងនៃរបបក្រុងគៀវ ជាមុន ប្រសិនបើលោក ពិតជាចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែនមែន។

លោក Slutsky លើកឡើងបែបនេះ ក្រោយមេដឹកនាំអាមេរិក បានព្រមាននឹងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើរុស្ស៊ី និងដៃគូពាណិជ្ជកម្ម ប្រសិនបើកិច្ចព្រមព្រៀងណាមួយនៃជម្លោះអ៊ុយក្រែន មិនសម្រេចក្នុងរយៈពេល ៥០ ថ្ងៃ។

យោងតាម លោក Slutsky បានកត់សម្គាល់ថា ប្រសិនបើ លោក ត្រាំ ពិតជាចង់បានវឌ្ឍនភាពនៅអ៊ុយក្រែនពិតមែន លោក គួរតែមើលឲ្យគ្រប់ជ្រុងជ្រោយពីឆន្ទៈ និងចេតនារបស់លោក ហ្សេលេនស្គី ។

លោក ​ក៏បាន​រំលឹក​ថា ភាគី​រុស្ស៊ី​ បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ចប់​ជម្លោះ ដោយសង្កត់ធ្ងន់ថា សំណើទាំងអស់របស់ទីក្រុងមូស្គូ គឺនៅលើតុចរចា។ យើងកំពុងរង់ចាំភាគីអ៊ុយក្រែន យល់ព្រមលើកាលបរិច្ឆេទ សម្រាប់ជុំទី ៣ នៃកិច្ចចរចា៕

ដោយ៖ ពេជ្រ  

Written by 

Related posts

Leave a Comment