រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានលើកឡើងថា កងទ័ពអាល្លឺម៉ង់ ត្រៀមខ្លួនរួចរាល់ដើម្បីសម្លាប់ទាហានរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ វាយប្រហារសមាជិកណាតូ ណាមួយ។

នៅក្នុងបទសម្ភាសន៍មួយជាមួយ លោក Pistorius បានសង្កត់ធ្ងន់ថា កងកម្លាំងអាល្លឺម៉ង់ ដែលថ្មីៗនេះត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់ប្រទេសលីទុយអានី នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដ៍សាហាវបែបនេះទេ ប្រសិនបើចាំបាច់។
លោក Pistorius បន្ថែមថា លោក មិនមែនបំភិតបំភ័យនរណាម្នាក់ទេ ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថាយើងនឹងធ្វើបែបនេះ ពួកយើងចង់រស់នៅដោយសន្តិភាព ប៉ុន្តែកុំគិតថាយើងខ្សោយ ឬថាយើងនឹងមិនមានអ្វីការពារខ្លួន។

ទោះជាយ៉ាងណា ទីក្រុងមូស្គូ បានច្រានចោលការរំពឹងទុកម្តងហើយម្តងទៀតដែលថារុស្ស៊ី មានផែនការវាយប្រហារអង្គការណាតូ ថាមិនសមហេតុសមផល ដោយលើកហេតុផលថាខ្លួនមិនមានបំណងធ្វើដូច្នេះទេ។

ដោយ៖ ពេជ្រ