រសៀល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប Terengganu ក្នុងជំនួបមិត្តភាពកម្តៅ​សាច់​ដុំ​

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម Terengganu FC នៅ​ប្រទស​ម៉ាឡេស៊ី ​វេលាម៉ោង ៤ ​រសៀលនេះ ម៉ោងនៅ​កម្ពុជា​ នៅថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៥​ ខណៈវាជាការប្រកួត​​មិត្តភាព​អន្តរជាតិ​លើក​ដំបូង​របស់​ស្វាយរៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក Mattew McConkey ផងដែរ និងពុំមានការផ្សាយបន្តផ្ទាល់ឡើយ។

សូមជម្រាបថា ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​ម្តង​ក្នុង​ពាន​រង្វាន់ AFC Challenge League កាល​ពី​រដូវ​កាល​មុន​នៅ​ទឹក​ដី​ម៉ាឡេស៊ី ដោយ​ក្លិប​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-៣។ ចំណែកការប្រកួតបន្ទាប់​ស្វាយរៀង ត្រូវប៉ះក្រុម Negeri Sembilan FC នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment