ស្លាប់កុមារ ៦នាក់ នៅហ្គាហ្សាកំពុងចាំយកជំនួយ ខណៈអ៊ីស្រាអែល ថាបាញ់ខុសបច្ចេកទេស

មន្ត្រីសេវាសង្គ្រោះបន្ទាន់ហ្គាហ្សា បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្ស ១០ នាក់ រួមទាំងកុមារ ៦ នាក់ ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈពេលដែលកំពុងតម្រង់ជួរចាំយកទឹក។

យោងតាមមន្ត្រី បានបញ្ជាក់ថា ការវាយប្រហារនេះក៏មានអ្នករបួសចំនួន ១៦ នាក់ផងដែរ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា យន្តហោះគ្មានមនុស្សបើក បាញ់មីស៊ីលសំដៅហ្វូងមនុស្ស ដែលកំពុងតម្រង់ជួរចាំយកជំនួយ នៅជំរុំជនភៀសខ្លួន al-Nuseirat ។

ទោះជាយ៉ាងណា ការវាយប្រហារនេះ យោធាអ៊ីស្រាអែល អះអាងថា ជាកំហុសបច្ចេកទេស ដោយចេតនាខ្លួនគឺកំណត់លើភេរវករជីហាតអ៊ីស្លាម នោះទេ។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែល ក៏បានទទួលស្គាល់កំហុស ជុំវិញការវាយប្រហារ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសសរុបចំនួន ២៦ នាក់ នេះ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment