ប្រធាន FIFA ចាត់ទុកថាព្រឹត្តិការណ៍ Club World Cup គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino បានចាត់ទុកថា «Club World Cup គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះបីជាមានភាពអវិជ្ជមានខ្លះនៅអំឡុងរៀបចំកម្មវិធីនេះក៏ដោយ»។

លោក Gianni Infantino បានថ្លែងបែបនេះ​ ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trump Tower។ ​

​ប្រធាន FIFA រូបនេះ បានគូសបញ្ជាក់ថា កម្មវិធីនេះរកបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារ ដែលលោកបានបន្ថែមទៀតថា ក្នុងប្រកួតរកបាន ៣៣លានដុល្លារឯណោះ។ ជាលទ្ធផល លោកបានជឿជាក់ថា ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំសម្បើម និងចាត់ទុកថា «ជាយុគសម័យនៃបាល់ទាត់សកល គឺបានចាប់ផ្តើមហើយ»៕

Written by 

Related posts

Leave a Comment