​គ្រូកម្ពុជា ៖ កូនក្រុមធ្វើបានដូចអ្វីដែលខ្ញុំចង់បាន តែក៏នៅមានចំណុចកែប្រែការលេងផងដែរ

ថ្លែងក្រោយប្រកួតស្មើជាមួយម៉ាឡេស៊ី លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា៖ សម្រាប់ខ្ញុំគឺមានរឿងត្រូវតែកែប្រែច្រើន ដោយសារការកោះហៅប្រមូលផ្តុំមានតែចំនួន ៥ ថ្ងៃទេមុនការប្រកួត។ ដូច្នេះហើយ ទាក់ទងនឹងការលេង គឺមិនទាន់ស៊ីចង្វាក់គ្នាទេ ប៉ុន្តែការលេងរបស់កីទ្បាករនៅថ្ងៃនេះធ្វើបានដូចអ្វីដែលខ្ញុំចង់បាន តែក៏នៅមានចំណុចកែប្រែការលេងផងដែរ។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា ​បានប្រកួតស្មើជាមួយក្រុមភ្ញៀវម៉ាឡេស៊ី ​ ក្នុងលទ្ធផលស្មើគ្នា ២-២ នៅក្នុងជំនួបបើកឆាកពូល A នៃការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Mitsubishi Electric Cup 2024) ​នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញកាលពីយប់មិញ។

Written by 

Related posts

Leave a Comment