​លោក Ancelotti ត្រូវ​តុលាការ​អេស្ប៉ាញកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ​ពីបទគេចវេសមិនបង់ពន្ធ

លោក Carlo Ancelotti បច្ចុប្បន្នអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល ត្រូវបានតុលាការប្រទេសអេស្ប៉ាញ កាត់ទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទបន្លំពន្ធនាពេលកន្លងមក អំឡុងពេលលោកធ្វើការនៅទីនេះ។

អតីតគ្រូបង្វឹកក្លិប Real Madrid រូបនេះ ត្រូវ​បានតុលាការ​អេស្ប៉ាញរកឃើញថា បានខកខានបង់ពន្ធជូនរដ្ឋអេស្ប៉ាញ ចំពោះចំណូលប្រាក់ខែរបស់លោកកាលកាន់តួនាទីនៅ Real លើកដំបូងនាអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ប៉ុន្តែលោក Ancelotti នឹងជៀសផុតពីការជាប់គុក ក៏ប៉ុន្តែត្រូវតែបង់ប្រាក់ពិន័យប្រមាណជាង ៣០ម៉ឺនផោន ទៅពន្ធដារអេស្ប៉ាញជាការស្រេច។

​គួររំលឹកផងថា មិនត្រឹមតែលោក Carlo Ancelotti នោះទេដែលជាប់ពាក់ព័ន្ធនឹងការគេចវេសមិនបង់ពន្ធនាអំឡុងបំពេញការងារនៅអេស្ប៉ាញ ក៏នៅមាន Lionel Messi, Cristiano Ronaldo និងលោក Jose Mourinho ទៀតផង៕

Written by 

Related posts

Leave a Comment