ប្រតិបត្តិការ Gideon’s Chariots របស់អ៊ីស្រាអែល សម្លាប់មនុស្សមិនក្រោម ១០០នាក់ទេ នៅហ្គាហ្សា

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ នៅមុនជំនួបរវាងលោក Trump និងលោក Netanyahu ។

ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានកត់សម្គាល់ថា អ៊ីស្រាអែល បន្តធ្វើការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ជាពិសេសសំដៅលើជម្រកជនភៀសខ្លួន។

យោងតាមរដ្ឋាភិបាលនៃតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារលើទីតាំងចែកអំណោច បច្ចុប្បន្នកំពុងមានការកើនឡើង គួរឲ្យបារម្ភ។

តួលេខពីក្រសួងសុខាភិបាលហ្គាហ្សា បញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៥៧,៥០០ ហើយមនុស្សជិត ១៣៦,៩០០ នាក់រងរបួស ចាប់តាំងពីប្រតិបត្តិការយោធាមក។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសពីការចាប់ផ្តើមនៃប្រតិបត្តិការ Gideon’s Chariots នៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃឡោមព័ទ្ធកាលពីថ្ងៃទី ១៨ ខែឧសភា។ គោលបំណងគឺកម្ចាត់ក្រុមហាម៉ាសទាំងស្រុង និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលកាន់កាប់នៅតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment