សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីរូបគេផឹកស្រាស្រវឹងរួចហើយដើរទៅដុត ផ្ទះម្តាយបង្កើតខ្លួនឯងកាលពី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជិន ចំរុង ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពដុតផ្ទះម្តាយបង្កើតខ្លួន ឯងឈ្មោះ រុយ អឿន អាយុ៦៤ឆ្នាំ ដែលមានទំហំ ៤ម៉ែត្រX៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ប្រហែល៧០% គិតជាទឹកប្រាក់សរុបចំនួនប្រហែល ៣ លានរៀល៕


