នៅវេលាម៉ោង៤:០០រសៀលនេះ ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ នឹងត្រូវប៉ះក្រុមយុវជនចិនហុងកុង នៃពានរង្វាន់ Lion City Cup 2025 នៅប្រទេសសិង្ហបុរី នាកីឡដ្ឋាន Jalan Besar Stadium។ ការប្រកួតនេះនឹងមិនមានការផ្ទាល់ផ្ទាល់ឡើយ។
ចំណែកការប្រកួតបន្ទាប់របស់ក្រុម U16 កម្ពុជា ត្រូវប៉ះម្វាស់ផ្ទះសិង្ហបុរី ថ្ងៃទី១១ និងចុងក្រោយជួបហ្វីលីពីន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង៤:០០រសៀលដូចគ្នា៕
