អាជ្ញាធររដ្ឋតិចសាស់ រកឃើញអ្នកស្លាប់ឡើងដល់ ១០៧នាក់ ក្នុងគ្រោះទឹកជំនន់ភ្លាមៗ

ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់កំណាចភ្លាមៗដែលបានវាយប្រហារកណ្តាលរដ្ឋតិចសាស់ កាលពីថ្ងៃសុក្រ ឥឡូវនេះ បានកើនឡើងដល់ ១០៧ នាក់ហើយ ខណៈអ្នកបាត់ខ្លួនមិនទាន់បញ្ជាក់។

ក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងធ្វើដំណើរឆ្លងកាត់ច្រាំងទន្លេដែលពោរពេញដោយភក់ ខណៈដែលភ្លៀង និងផ្គររន្ទះបានរំខានដល់ប្រតិបត្តិការ។

ជំរុំ Mystic ដែលជាជំរុំរដូវក្តៅសម្រាប់គ្រិស្តបរិស័ទ បានបញ្ជាក់ថា យ៉ាងហោចណាស់មានក្មេងស្រី និងបុគ្គលិកចំនួន ២៧ នាក់ស្លាប់។ អ្នកបោះជំរុំ ៥នាក់ និងមនុស្សពេញវ័យម្នាក់បាត់ខ្លួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment