ទឹកជំនន់កំណាចនៅនេប៉ាល់ សម្លាប់មនុស្សម្នាក់​ បាត់ខ្លួន១៧​នាក់​ និងផ្ដាច់ស្ពាន​ជាប់ព្រំដែន​ជាមួយចិន

មន្ត្រីរដ្ឋាភិបាល បាននិយាយថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ បានផ្ដាច់ជីវិតមនុស្សម្នាក់ ខណៈ ១៧ នាក់ផ្សេងទៀតបាត់ខ្លួន និងកម្ទេចស្ពានព្រំដែនដ៏សំខាន់ជាមួយប្រទេសចិន។

លោក Arjun Paudel ប្រធានមន្ត្រីស្រុក Rasuwagadi បានឲ្យដឹងថា មនុស្សម្នាក់ រកឃើញថាស្លាប់ និង ១៧ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន មកទល់ពេលនេះ។

ទឹកជំនន់នេះ បានបំផ្លាញស្ពានមិត្តភាពនៅស្រុក Rasuwagadi ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Kathmandu ។

ទន្ទឹមនោះផ្ទះសម្បែង និងរថយន្តជាច្រើនគ្រឿង ដែលចតនៅព្រំដែនត្រៀមត្រួតពិនិត្យគយ ក៏រងការខូចខាតផងដែរ។ រថយន្ត​អគ្គិសនី​រាប់​រយ​គ្រឿង​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ក៏​ត្រូវ​បាន​រាំងស្ទះ នៅ​ចំណុច​ព្រំដែន​ផងដែរ។

អាជ្ញាធរជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានបញ្ជាក់ថា ជនជាតិនេប៉ាល់ ១១នាក់ និងជនជាតិចិន ៦នាក់ ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។

យោងតាមប៉ូលិស បាននិយាយថា ភ្នាក់ងារជួយសង្គ្រោះចំនួន ៩៥ នាក់ កំពុងដាក់ពង្រាយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដើម្បីបន្តស្វែងរកជនរងគ្រោះក្នុងហេតុការណ៍នេះ៕  

ដោយ៖ ពេជ្រ                                         

Written by 

Related posts

Leave a Comment