សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបស្វាគមន៍ព្រះតេជគុណ ស៊ុច ឬលោកឪ ស៊ុច នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ខណៈដែលលោកឪ ស៊ុច បាននិមន្តមកដល់ទឹកដីកម្ពុជា កាលពីថ្ងៃម្សិលមិញ ហើយសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងសង្ឃឹមថាព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌នៃមាគាព្រះពុទ្ធសាសនា៕



