ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ICC-Angkor/Sambor Prei Kuk) អមដំណើរដោយ ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងអ្នកជំនាញ បានចុះពិនិត្យការងារជួសជុល និងអភិរក្ស តាមការដ្ឋានជួសជុល នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានដូចជា ក្រុមប្រាសាទយាយព័ន្ធ(S1, S2) ក្រុមប្រាសាទតោ(C1, C12, C13) ប្រាសាទបុះរាម(N24) ប្រាសាទក្បាលជ្រូក(N20-3) ប្រាសាទN19 និងប្រាសាទត្រពាំងរពាក់(Y)។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលតាមការដ្ឋាននីមួយៗ ក្នុងនោះ ក្រុមអ្នកជំនាញការអាដហុក បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់កិច្ចការងារកំពុងអនុវត្ត និងការងារត្រៀមធ្វើនៅពេលអនាគត៕
Related posts
-
កម្ពុជា នឹងមានចុះអ័ព្ទ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។... -
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ... -
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្តកណ្តាល
អភិបាលរងខេត្តកណ្តាលលោក គ្រុយ ម៉ាឡែន នៅថ្ងៃនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍គម្រោង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រ...