សេតវិមាន៖ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ចុះខ្សោយយ៉ាងហោចណាស់ ២ ឆ្នាំ ក្រោយអាមេរិកវាយប្រហារ

លោក Sean Parnell ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសាធារណៈ បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា សហរដ្ឋអាមេរិកជឿជាក់ថា ការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ ធ្វើឱ្យកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមមួយនេះចុះខ្សោយក្នុងរយៈពេល ២ ឆ្នាំ។

លោក Parnell បានឲ្យដឹងថា សម្ព័ន្ធមិត្តអាមេរិកយល់ថា ជាលទ្ធផលនៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួន ៣ នៅអ៊ីរ៉ង់ នឹងនាំឲ្យមានការធ្លាក់ចុះនៃសមត្ថភាពរបស់វា ពី ១ ឆ្នាំទៅ ២ ឆ្នាំ។

យោងតាមសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ជឿថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ មិនបានបំផ្លាញសមាសធាតុសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម ទាំងស្រុងនោះទេ ដោយកត់សម្គាល់ថា ការវាយតម្លៃបឋម ការវាយប្រហារនេះទំនងជាគ្រាន់តែពន្យារពេលការទិញគ្រាប់របស់ទីក្រុងតេអេរ៉ង់ ក្នុងរយៈពេលជាច្រើនខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាមេរិក បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣ ទីតាំងខុសៗគ្នា បង្កការភ្ញាក់ផ្អើល ខណមិនបង្កឪ្យមានអ្នករងរបួសណាមួយនោះទេ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment