Pedro ចូលរួមជាមួយ Chelsea ទាន់ពេលលេង Club World Cup វគ្គ៨ក្រុម

យោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល​ ៨ឆ្នាំ​ជាមួយ Chelsea បន្ទាប់ពីត្រូវបានក្លិប Brighton លក់ចេញក្នុងតម្លៃប្រមាណ ៦០លានផោន។ ​

នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។

Pedro បានក្លាយជាខ្សែប្រយុទ្ធទី១៨ របស់តោខៀវលេងនៅ Premier League បច្ចុប្បន្ន ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី ដែលបានចំណាយអស់ទឹកសរុបដល់ទៅ ៥៦០លានផោន ដើម្បីតែតំបន់ប្រយុទ្ធរបស់ពួកគេ៕

Written by 

Related posts

Leave a Comment