Ronaldo នឹង​ទៅ​​ហុងកុង​ ដើម្បី​បើក​សារមន្ទីរបាល់ទាត់ផ្ទាល់ខ្លួន

កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo គ្រោងធ្វើដំណើរទៅទស្សនកិច្ចនៅលើទឹកដីហុងកុង ដើម្បីចូលរួមបើកដំណើរការផ្លូវការ សារមន្ទីរឈ្មោះថា ​CR7 Life ជាទីកន្លែងតាំងបង្ហាញ រៀបរាប់អំពីដំណើរជីវិតក្នុងអាជីពរបស់គេផ្ទាល់ក្នុងវិស័យបាល់ទាត់។

បើតាមអ្នកតំណាងរបស់កីឡាករវ័យ ៤០ឆ្នាំ តារាបាល់ទាត់រូបនេះ បានជ្រើសរើសយកទីក្រុងហុងកុង ធ្វើជាទីតាំងចុងក្រោយសម្រាប់បង្កើតសារមន្ទីរផ្ទាល់ខ្លួន ដើម្បីបង្ហាញអំពីសកម្មភាព រឿងរ៉ាវជីវិតរបស់គេក្នុងប្រអាជីពបាល់ទាត់ ទៅកាន់អ្នកគាំទ្រជាជនជាតិចិនបានដឹង។

សារមន្ទីរនឹងបើកនៅផ្សារទំនើប K11 Musea ក្នុងទីក្រុង Tsim Sha Tsui នៅថ្ងៃទី ៧ ខែកក្កដា ខាងមុខ ដោយ Ronaldo ផ្ទាល់ត្រូវបានគេរំពឹងថានឹងចូលរួម ទោះបីជាកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោកមិនត្រូវបានបញ្ជាក់ក៏ដោយ៕

Written by 

Related posts

Leave a Comment