អភិបាលខេត្តប៉ៃលិន៖ កម្ពុជាមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពានព្រំ-បានប៉ាក់កាដ

អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ច្បាស់ថា កម្ពុជាមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពានព្រំ-បានប៉ាក់កាដ ដោយមិនបានស្នើសុំជំនួយពីភាគីថៃទេ ប៉ុន្តែគឺថៃខ្លួនឯងជាអ្នកស្នើសុំធ្វើគម្រោងនេះ។

តាមរយៈបណ្តាញសង្គមផ្លូវការ នាយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវអភិបាលខេត្តបានសរសេរថា “សូមជម្រាបជូនលោក ប៉ារីនយ៉ា ផុទ្ធិសាត អភិបាលខេត្តស្រះកែវថា លោកអត់ដឹងអំពីប្រវត្តិស្ពានព្រំ-បានប៉ាក់កាដទេ។ ប្រទេសកម្ពុជាមានសមត្ថភាព រួមទាំងធនធានក្នុងការសាងសង់ស្ពាននេះតាំងពី២០ឆ្នាំមុនមកដោយគ្មានជំនួយពីអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារប្រទេសថៃបានសន្យា និងស្នើសុំសាងសង់ យើងបានពន្យារពេលការសាងសង់ជាយូរណាស់មកហើយ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ្នកប្រែប្រួលឥតឈប់ឈរ។ កម្ពុជាតែងតែយោគយល់ និងគិតពីមិត្តភាព និងភាពជាអ្នកជិតខាង។ គម្រោងនេះមិនមែនជាសកម្មភាពនៃជំនួយមនុស្សធម៌ទេ។ អ្នកស្នើសុំធ្វើគម្រោងនេះ យើងមិនបានស្នើសុំជំនួយរបស់អ្នកទេ។ ជាថ្មីម្តងទៀត យើងមានធនធានគ្រប់គ្រាន់ដើម្បីសាងសង់ស្ពាននេះ។

សូមជូនពរអ្នកជោគជ័យគ្រប់បេសកកម្ម និងទទួលបានស្នាដៃក្នុងជិវិតការងាររបស់អ្នកចុងក្រោយមុននឹងចូលនិវត្តន៍៕

Written by 

Related posts

Leave a Comment