កងទ័ពជើងទឹកកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានបណ្តេញកប៉ាល់ដឹកប្រេងថៃមួយគ្រឿងឈ្មោះ Chetthanabodi 6 ដែលបានលួចចូលមកក្នុងដែនទឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
នេះជាការអនុវត្តវិធានការម៉ឺងម៉ាត់ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប្រេងទេ កងទ័ពជើងទឹកកម្ពុជាក៏នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឱ្យមានការលួចនាំចូលនូវបន្លែផ្លែឈើថៃតាមជើងទឹកផងដែរ៕



